In order to obtain the good sputum, it is recommended to follow 10 practical steps as describe in the video below.
ការបណ្តុះកំហាក គឺជាតេស្តវិភាគវេជ្ជសាស្ត្រម៉្យាងសំរាប់ វិភាគរកបាក់តេរី ឬពពួកផ្សិតបង្កររោគ នៅក្នុងសួត ឬផ្នែកផ្សេងៗនៃប្រពន្ធ័ផ្លូវដង្ហើម។ លក្ខណៈរបស់កំហាក គឺជាទឹកសរីរៈម៉្យាងរាងខាប់ ស្អិតអន្ធិល ដែលផលិតនៅក្នុងសួត ឬតាមផ្នែកបំពង់សួត។ វត្ថុវិភាគកំហាកត្រូវស្រង់យកដាក់ក្នុងកំប៉ុងថ្មីគ្មានមេរោគប្រលាក់ រួចផ្ញើរទៅមន្ទីពិសោធន៍សំរាប់ការវិភាគផ្សេងៗ ដើម្បីកំណត់រកមេរោគបង្កជម្ងឺពិតប្រកដ ដែលធ្វើឲ្យមានជម្ងឺរលាកសួត ឬប្រពន្ធ័ផ្លូវដង្ហើម រហូតឈានដល់ការព្យាបាលមួយដ៏សមស្រប។ ដូច្នេះ កំហាកដែលល្អវាចាំបាច់ណាស់ សំរាប់វិភាគរកមេរោគបង្កជម្ងឺឲ្យបានច្បាស់លាស់ និងត្រឹមត្រវ។
ដើម្បីស្រង់យកកំហាកឲ្យបានល្អ សូមមើលវីដេអូណែនាំពី ដំណាក់កាលទាំង ១០ យ៉ាងដៃលបានបញ្ជាក់យ៉ាងច្បាស់ដូចខាងក្រោម។
Any suggestion or comment please contact me via:
Facebook: MyMedilabs
YouTube: MyMedilabs
Blogger: MyMedilabs